Skip to content
zeno
Create a Station
Explore
Religious
Music
News
Podcasts
Bible
By Genre
By Location
By Language
Download App
Opens in a new window
Toggle Sidebar
zeno
RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
News & Politics
Khmer
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Website
Episodes
Episodes
24
11 September 2026
ហេតុអ្វីប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរកម្ពុជា ខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់ ?
បច្ចុប្បន្ននេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាទទួលបានប្រាក់ឈ្នួលអប្បបរមាសរុប ២២៩,៥ដុល្លារ ក្នុងនោះ ប្រាក់ឈ្នួលគោលមានចំនួន ២១០ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជា គឺខ្ពស់ជាងប្រទេសស្រីលង្កា ភូមា បង់ក្លាដេស ឡាវ ប៉ាគីស្ថាន ឥណ្ឌា និងវៀតណាមដែលមានចាប់ពី ៩៣ដុល្លារ រហូតដល់ ២១១ដុល្លារ។...
13 min
10 September 2026
ហេតុអ្វីគម្រោងបុរី ឡេង ណាវ៉ាត្រាក្លាយជាបញ្ហាធំ និងអូសបន្លាយរាប់ឆ្នាំ?
ក្រសួងដែនដី តាមរយៈសេចក្តីប្រកាសនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអះអាងពីការបន្តដឹកនាំសម្របសម្រួលដោះស្រាយវិបត្តិជាប់គាំងក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវលេខ 6A និងគម្រោងជ្រែមួយរយ បន្ទាប់ពីម្ចាស់គម្រោង គឺលោក ឡេង ណាវ៉ាត្រា បានប្រកាសក្ស័យធន់នាពេលថ្មីៗនេះ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ក្រសួងដែនដីគួរតែដោះស្រាយបញ្ហាបុរីជាប់គាំងនេះយូរណាស់មកហើយ និងថា...
15 min
09 September 2026
តើចរន្តឆបោកក្នុងប្រព័ន្ធអប់រំអាចប៉ះពាល់វិស័យអប់រំកម្រិតណា និងថាតើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះ?
ថ្មីៗនេះ មានការជជែកវែកញែកតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យមួយចំនួនដែលគ្មានការទទួលស្គាល់ច្បាស់លាស់។ បញ្ហានេះបង្កឱ្យមានការពិភាក្សាអំពីគុណភាព និងតម្លៃសញ្ញាបត្របណ្ឌិត ក៏ដូចជាការប្រើប្រាស់ងារដូចជា «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត» នៅក្នុងសង្គមកម្ពុជា។ ប្រសិនបើមានការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតដោយមិនឆ្លងកាត់ការសិក្សា ការស្រាវជ្រាវ និងការវាយតម្លៃតាមស្តង់ដារទេ នោះគុណភាព...
14 min
08 September 2026
តើមន្ត្រីថ្នាក់ក្រោមជាតិគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់លំហូរគ្រឿងញៀននៅតាមភូមិ-ឃុំ?
បញ្ហាគ្រឿងញៀន និងក្មេងទំនើងជាក្តីកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៧ កញ្ញា។ លោក ស សុខា បានស្តីបន្ទោសមន្ត្រីថ្នាក់ក្រោមជាតិដែលបណ្តោយឲ្យបញ្ហាគ្រឿងញៀនកាន់តែសាយភាយនៅតាមភូមិ ស្រុករបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។...
12 min
07 September 2026
ហេតុអ្វីរដ្ឋាភិបាលប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូ?
រដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូចាប់ពីខែតុលា ឆ្នាំ២០២៦ ត ទៅ។ បើតាមលោក ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ ការផ្អាកល្បែងស៊ីសងប្រភេទនេះដោយសារតែរដ្ឋពិបាកគ្រប់គ្រងចំណូលដែលបានមកពីប្រភពល្បែងនេះ និងចាត់ទុក «ហ្គេមភ្នាល់អនឡាញ» ជាផ្នែកមួយនៃការឆបោកតាមអនឡាញ។ តើការផ្អាក «ហ្គេមភ្នាល់អនឡាញ» ផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
10 min
05 September 2026
តើករណីចាប់ឃុំខ្លួនមនុស្ស ១ឆ្នាំដោយសារគ្មានភស្តុតាងឆ្លុះបញ្ចាំងបែបណាពីនីតិវិធីច្បាប់នៅកម្ពុជា?
នៅថ្ងៃសុក្រទី៤កញ្ញា អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានចេញមកបញ្ជាក់ជុំវិញករណីបណ្តឹងចាប់ និងឃុំខ្លួនមនុស្សច្រឡំថា ជាការអនុវត្តតាមនីតិវិធីត្រឹមត្រូវគ្រប់ដំណាក់កាល។ ការសម្រេចដោះលែងបុរសឈ្មោះ «ស្លេះ វ៉ើត» ឲ្យរួចផុតពីការឃុំខ្លួន គឺដោយសារតែក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែងវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្វើឡើង...
10 min
04 September 2026
ហេតុអ្វីកម្ពុជាព្យាយាមទាក់ចិត្តវិនិយោគិនចិន ខណៈលំហូរវិនិយោគពីប្រទេសផ្សេងទៀតនៅមានកម្រិត?
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា នាពេលដ៏ឆាប់ខាងមុខ លោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញអ្នកវិនិយោគក្នុងទីក្រុង Xiamen និង Shenzhen នៅប្រទេសចិន នៅក្នុងគោលដៅកៀរគរទុនវិនិយោគបន្ថែមនៅកម្ពុជា។ លោក ស៊ុន ចាន់ថុល បាននិយាយយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយវិនិយោគិន ធុរជន និងតំណាងក្រុមហ៊ុនសហគ្រាសចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។...
13 min
02 September 2026
តើកម្ពុជាចាំបាច់ត្រូវតែលើកពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃនៅរាល់វេទិកាហ្វ្រង់កូហ្វូនី?
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីដ បានសរសេរនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ឯកអគ្គរាជទូតផ្ទះលេខ២(ថៃ) បានព្យាយាមឲ្យឯកអគ្គរដ្ឋទូតប្រទេសទី៣មួយ មកបញ្ចុះបញ្ជូលលោក កុំឲ្យលើកនិយាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ នៅក្រោយការបង្ហោះសារយ៉ាងដូច្នេះរបស់ឯកអគ្គរាជទូតកម្ពុជានៅលើបណ្តាញសង្គម អ្នកតាមដាននយោបាយ និងជម្លោះខ្មែរ-ថៃនានា...
13 min
01 September 2026
ហេតុអ្វីប៉ូលិសចរាចរណ៍ខ្លះបន្តបំពាន តាមរយៈការផាកពិន័យលើសច្បាប់កំណត់?
ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ មន្ត្រីប៉ូលិសចរាចរណ៍នឹងចាប់ផ្តើមអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីការផ្អាកអស់មួយរយៈ។ តែនៅមុនការចាប់ផ្តើមនេះ តែ២ថ្ងៃប៉ុណ្ណោះ មន្ត្រីប៉ូលិសចរាចរណ៍ ២រូប ត្រូវដកចេញពីតំណែង បន្ទាប់ពីមានការជជែកព្រោងព្រាតនៅលើបណ្តាញសង្គម ពីការផាកពិន័យជនបរទេសច្រើនហួសហេតុ ដោយទាមទារទឹកប្រាក់ផាកពិន័យរហូតដល់ ៥០០ដុល្លារ។ អ្នកតាមដានសង្គម កត់សម្គាល់ឃើញថា...
11 min
30 August 2026
ហេតុអ្វីអ្នកជំនួញជំរុញឲ្យបង្កើតប្រព័ន្ធឌីជីថលនីយកម្មក្នុងការបំពេញឯកសារពាណិជ្ជកម្ម?
អ្នកជំនួញក្នុងវិស័យដឹកជញ្ជូន ស្នើឲ្យកាត់បន្ថយនីតិវិធីបំពេញបែបបទរត់ការឯកសារ និងជំរុញឲ្យបង្កើតប្រព័ន្ធឌីជីថលនីយកម្ម (Digitalization) ដើម្បីបង្កើនប្រសិទ្ធភាពការនាំចេញ-នាំចូល។ ការលើកឡើងនេះធ្វើឡើងក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលរៀបចំកាលពីថ្ងៃទី២៦ខែសីហា ដោយមានការចូលរួមពីអ្នកជំនួញរាប់សិបនាក់។ តាមក្រុមអ្នកជំនួញ តម្រូវការឯកសារច្រើន បានធ្វើឲ្យនីតិវិធីកាន់តែស្មុគស្មាញ...
9 min